គិតមកដល់ពេលនេះ សាណានឹងលីណាបានស្រលាញ់គ្នាជិតពីរឆ្នាំហើយ សាណាគឺជាសុភាពបុរស ដែលរស់នៅក្នុងគ្រួសារមធ្យមមួយ ចំណែកលីណានាងក៏មានជីវភាពប្រហាក់ប្រហែលនឹងសាណាដែរ តែអ្វីដែរខុសគ្នានៅគឺចិត្តស្រលាញ់គ្នាទៅវិញទៅតែមួយគត់។ ថ្ងៃនេះត្រូវជាថ្ងៃខួបកំណើតរបស់លីណា នាងសែនសប្បាយរីករាយណាស់ ព្រោះនាងដឹងថាសាណានឹងមានអ្វីសំរាប់នាងជាក់ជាមិនខាន ព្រោះខួបនាងរៀងរាល់ឆ្នាំគេតែងតែមានកាដូពិសេសសម្រាប់នាង តែអ្វីដែរនាងគិតគឺមានដូចចិត្តសោះ នាងចាប់អារម្មណ៏ថាគេដូចរអ៊ូរឿងលុយណាស់នៅក្នុងអាខោនហ្វេសប៊ុករបស់គេតាមរយៈ statue ធ្វើអោយនាងតូចចិត្តនឹងសង្សារខ្លួនដែរតែងតែរអ៊ូ ហើយជាមនុស្សគ្មានលុយថែមទៀតនោះ។ ខួបកំណើតរបស់លីណា សាណាមិនមានធ្វើអ្វីសម្រាប់នាងឡើយ ដោយគ្រាន់តែប្រាប់នាងថាគ្មានអ្វីដើម្បីអោយអូនsurprise ទេ មាត់ទន្លេជាកន្លែងណាត់ជួប។
“”តើបងនៅណា? អូនកំពុងនៅចាំបង មាត់ទន្លេកន្លែងបងអោយអូនមកនោះណា លឺអត់?””លីណានិយាយតាមទូរសព្ទទៅកាន់សាណា។
“”បងនៅតាមផ្លូវ បន្តិចទៀតបងទៅដល់ឡូវហើយ។ អឺ នរណាទៅភ្លេចកន្លែងណឹងនោះ ទោះស្លាប់ក៏បងសុំទៅកន្លែងណឹងមុននឹងស្លាប់ដែរណា អូនសម្លាញ់””។លីណាហាក់មិនសូវយល់អ្វីដែរសាណានិយាយឡើង។
អឺ!!!ចឹងមកបើកបរអោយស្រួល ធុញណាស់នៅចាំចឹង។លីណាធ្វើមុខស្អុយ ប៊ូញមាត់ តូចចិត្តនឹងសង្សារមកយឺត។
លីណា! អូនមកចាំបងយូរហើយមែនទេ ? សាណាញញឹមនៅពីក្រោយលីណា គេចង់ពញ្ញាក់នាង ដោយគ្រាន់តែនាងងាកទៅក្រោយបបូរមាត់នាងប៊ិះត្រូវនឹងមាត់សាណាទៅហើយ។
“”អឺ! លេងស្អីឡប់ៗចឹង ហើយឯណាកាដូអូន?””។ នាងធ្វើមុខខឹងនឹងសាណាធ្វើបែបនេះ។
“”អឺម!អូនបិទភ្នែកទៅ “”។លីណានាងបិទភ្នែកតាមបញ្ជារគេ ហើយក្នុងចិត្តគិតថាគេនឹងមានកាដូពិសេសសម្រាប់នាងដូចរាល់ឆ្នាំជាក់ជាមិនខាន។ បន្តិចក្រោយមកលីណាបើកភ្នែកឡើងហើយឧទានឡើង៖
“អាស!ស្អីគេណឹង ? ចិញ្ជៀនមែនបង? “”នាងបើកប្រអប់តូចនោះមើលទាំងសប្បាយក្នុងចិត្ត។
“”អូនបើកមើលទៅ អូនដឹងហើយ””។សាណានិយាយទាំងសើចតិចៗទៅកាន់នាង។
លីណាគិតថាវាជារបស់មានតំលៃថ្លៃជាមិនខាន មើលទៅខានក្រៅប្រអប់ស្អាតល្អណាស់ តែអ្វីបានត្រឹមតែការគិតខុសសោះ ព្រោះនាងបើកហើយ តែគ្មានឃើញអ្វីទេ ធ្វើអោយនាងខឹងនឹងសាណាកាន់តែខ្លាំង ដែរបោកនាង។
“”ស្អីគេ អត់អីផងណឹង?”” តើនេះជាកាដូរបស់បងមែនទេ?”។លីណានិយាយហើយ លើកវាបង្ហាញនៅនឹងមុខសាណា ទឹកមុខរបស់លីណាពិតជាខឹងខ្លាំងហើយពិសពុលណាស់ សម្លឹងទៅកាន់សាណា។
“តើវាមិនសមចិត្តអូនមែនទេ?”
“តើបងចង់អោយវាសមចិត្តអូនណាស់មែនទេ?” នាងនិយាយមិនទាន់ចប់ផង នាងក៏បោះប្រអប់នោះចោលទៅក្នុងទឹកទន្លេផ្លុច ទាំងមើលមុខសាណា ហើយធ្វើឌឺដាក់ទៀតផង។
“អាស លីណាអូនម៉េចធ្វើចឹង”។សាណានិយាយហើយ ថែមទាំងហក់ចុះក្នុងទឹកហែលទៅតាមយកប្រអប់ដែរអណ្តែតទឹកនោះ ខ្លួនរបស់គេឡើងសើមជោគដើម្បីតែទៅយកប្រអប់ចិញ្ជៀននោះវិញ។ ចំណែកលីណា ធ្វើពើមិនដឹង មិនលឺ ។
““គ្រាន់តែប្រអប់តូចអត់តម្លៃមួយសោះ ចាំបាច់អីដល់ម្លឹងទេស! “”នាងនិយាយទាំងធ្វើរឹកធ្វើពារ។
សាណាក្រោកឡើងមកលើគោក ទាំងដៃកាន់ប្រអប់ចិញ្ជៀនមកជាមួយផង គេដើរចេញទៅទាំងមិនមើលមុខនាងសូម្បីតែបន្តិច។សាណាស្រក់ទឹកភ្នែកទាំងមិនបានត្រៀមចិត្ត គេហួសចិត្តនឹងមនុស្សដែរគេស្រលាញ់មើលឃើញតែប្រាក់។ គេគិតក្នុងចិត្ត តើអូនពិតជាមិនធ្លាប់មើលចិត្តស្មោះរបស់បងម្តងសោះមែនទេ។
មកដល់ផ្ទះ សាណាដើរចូលផ្លាស់ខោអាវចេញ ហើយថតប្រអប់នោះវីឌីអូ បង្ហោះក្នុងFBរបស់ខ្លួន តែដាក់ចំណងជើងថា” ព្រោះតែឯង ធ្វើអោយអញផឹកទឹកអស់មួយក្អឹកពីរហើយ តែក៏ល្អដែរព្រោះបានដឹងចារឹកមនុស្សខ្លះ”។
លីណាមកដឹងផ្ទះដែរហើយខឹងសាណា រួចដេកលើពូកហើយបើកលេងហ្វេសបុកធ្វើមិនដឹង។ នាងមើលឃើញclipមួយផុសឡើង ហើយវាជាឃ្លីប មានរូបប្រអប់អំបាញ់មិញ ។ នាងមើលចំណងជើងហើយ ក៏គិត៖ តើវាមានតំលែស្អីទៅ មើលតិចមើល! នាងបើកភ្នែកធំៗ នៅពេលមើលឃ្លីបនោះបានបន្តិច។តាមពិតក្នុងប្រអប់នោះមានចិញ្ជៀនមួយ ដែរចែងចាំងពេជ្រធំមួយគ្រាប់ក្នុងនោះ ដោយលីណាមិនបានឃើញព្រោះនាងមិនបានវែកមើលក្រោមប្រអប់វានោះ។ទាំងអស់នេះគ្រាន់តែសាណាចង់អោយនាងភ្ញាក់ផ្អើលតែប៉ុណ្ណោះ បានគេលាក់វាទុកនៅខាងក្រោម។ មើលហើយនាងបានតេទៅសាណា តែមិនត្រូវបានសាណាទទួលឡើយ ហើយទីបំផុតនាងអស់ជំរើសក៏លែងតេ។ស្អែកឡើង នាងខំទៅរកគេដល់ផ្ទះ តែត្រូវបានម៉ាក់របស់សាណាប្រាប់ថា៖
តើសាណាមិនបានប្រាប់ក្មួយថា គេទៅណាទេ?
ចាស!ក្មួយមិនបានដឹងផង គាត់អត់ប្រាប់ក្មួយផង។
គេទៅព្រលានយន្តហោះយប់មិញ ដើម្បីទៅបន្តការសិក្សានៅអាមេរិក?
គ្រាន់តែស្តាប់លឺហើយ នាងចង់ធ្លាក់បេះដូងមកក្រោម ហើយលាម៉ាក់សាណា រួចដើរចេញទាំងស្តាយក្រោយជាទីបំផុត។
ចំណែកសាណា គំរោងរបស់គេគឺចង់សុំនាងរៀបការទុកមុន ជាមួយនឹងចិញ្ជៀនដែរគេសន្សំប្រាក់ទំរាំបានប្រាក់រាប់ពាន់ដុល្លាដើម្បីទិញវា តែគ្រប់អ្វីសង្សារខ្លួនមើលមិនឃើញតំលៃវា ហើយសូម្បីតែមាត់ទន្លេជាកន្លែងផ្តើមស្នេហ៏ដំបូងគេនិងនាង ក៏នាងមិនចាំវាផង តើអោយគេអាចទប់អារម្មណ៏ម៉េចបានតទៅទៀត បើនារីម្នាក់ដែលគេស្រលាញ់ គេសម្លឹងឃើញតែប្រាក់នោះ។សាណាគិតថែមទាំងស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន។
ទីបំផុតស្នេហាមួយនេះ ចុងក្រោយបានបញ្ចប់ទៅដោយការស្តាយក្រោយរកទីបំផុតគ្មាន ជាមួយនឹងអនុស្សារីយ៏ល្អៗរបស់ពួកគេលាយភាពឈឺចាប់ជាមួយគ្នាផងដែរ។
លុយ ហើយនឹងចិត្តស្មោះ
Reviewed by Sipheng
on
1/18/2017
Rating:

No comments: