បុរស ចំណាស់ ម្នាក់ បាន រស់ នៅ ជាមួយ កូន ប្រុស ខ្លួន កូន ប្រសា ស្រី និង ចៅ ប្រុស អាយុ ៤ឆ្នាំ។ ព្រោះ តែ វ័យ កាន់ តែ ជរា ដៃ របស់ លោក តា ចាប់ ផ្ដើម ញ័រ ភ្នែក ក៏ ស្រវាំង និង ឧស្សាហ៍ ភ្លាំងភ្លាត់។ ពេល ល្ងាច ៗ សមាជិក គ្រួសារ ទាំង បួន អង្គុយ ហូប បាយ រួម តុ ជាមួយ គ្នា។ ប៉ុន្តែ ដៃ ញ័រ និង ភ្នែក ព្រិល របស់ លោក តា បាន ធ្វើ ឲ្យ ការ ពិសា អាហារ របស់ គាត់ កាន់ តែ ពិបាក។ ពេល ខ្លះ គ្រាប់ សណ្ដែក រមៀល ចេញ ពី ស្លាបព្រា របស់ គាត់ កំពប់ ពេញ កម្រាល ឥដ្ឋ។ ពេល គាត់ ចាប់ កាន់ កែវ ទឹក ដោះ គោ មិន ប្រយ័ត្ន ក៏ ធ្វើ ឲ្យ ទឹក ដោះ គោ កំពប់ ប្រឡាក់ កម្រាល តុ។ ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ កូន ប្រុស និង កូន ប្រសា ស្រី កាន់ តែ ធុញ ទ្រាន់ នឹង សកម្មភាព របស់ លោក តា។ “យើង គួរ តែ ធ្វើ អ្វី ម្យ៉ាង ចំពោះ បញ្ហា ពុក” កូន ប្រុស របស់ លោក តា និយាយ។ “មើល ទៅ យើង មិន អាច ទ្រាំ នឹង សភាព រញីរញ័រ កំពប់ នេះ កំពប់ នោះ និង ការ រំខាន ផ្សេង ៗ ដោយ សារ គាត់ ទៀត ទេ”។ គិត ដូច្នេះ ទាំង ប្ដី ប្រពន្ធ ក៏ បាន រៀប ចំ តុ មួយ នៅ កៀន ជញ្ជាំង សម្រាប់ លោក តា ពិសា បាយ ដាច់ ដោយ ឡែក។ នៅ តុ នោះ លោក តា បាន ពិសា បាយ ម្នាក់ ឯង ខណៈ សមាជិក ផ្សេង ៗ ទទួលទាន ជុំ គ្នា យ៉ាង រីករាយ។ ដោយ សារ លោក តា ធ្វើ ឲ្យ បែក ចាន អស់ មួយ ពីរ ពួក គេ ចាប់ ផ្ដើម ឲ្យ លោក តា ទទួល ទាន ដោយ ប្រើ ចាន ឈើ។ ពេល ខ្លះ លោក តា ហូប បាយ ទាំង រលីងរលោង ទឹក ភ្នែក ដោយ សារ ឯកោ ខ្លាំង ពេក។ ទោះ យ៉ាង ណា កូន ៗ នៅ តែ ប្រើ សម្ដី គំហក លោក តានៅ ពេល លោក តា ធ្វើ ឲ្យ ជ្រុះ សម ស្លាបព្រា ឬ កំពប់ អាហារ។ ចៅ ប្រុស អាយុ ៤ ឆ្នាំ បាន សម្លឹង ឃើញ សកម្មភាព ទាំង អស់ នេះ ដោយ មិន និយាយ អ្វី ឡើយ។ ល្ងាច មួយ មុន ហូប បាយ ឪពុក បាន ឃើញ កូន ប្រុស តូច របស់ ខ្លួន យក បន្ទះ ឈើ តូច ៗ មក លេង។ ឪពុក បាន សួរ ទៅ កូន ថា «ធ្វើ អី ហ្នឹង កូន?» ចំណែក កូន ប្រុស ក៏ តប ទៅ ឪពុក ខ្លួន យ៉ាង ទន់ភ្លន់ វិញ ថា «អូ ប៉ា ខ្ញុំ កំពុង ធ្វើ ចាន ទុក ឲ្យ ប៉ា និង ម៉ាក់ ហូប បាយ ពេល ខ្ញុំ ធំ ឡើង»។ កូន ប្រុស ញញឹម ហើយ ក៏ បន្ត ការងារ របស់ ខ្លួន ទៀត។ សម្ដី មួយ ម៉ាត់ នេះ ធ្វើ ឲ្យ ឪពុក ម្ដាយ របស់ គេ គាំង ស្ងាត់ មាត់ ឈឹង។ អ្នក ទាំង ពីរ សម្លឹង មុខ គ្នា ដោយ អារម្មណ៍ ក្ដុកក្ដួល នឹក ឃើញ ដល់ ឪពុក ចំណាស់ របស់ ខ្លួន។ បើ ទោះ ជា មិន និយាយ អ្វី តែ ពួក គេ ដឹង ថា គួរ ធ្វើ អ្វី បន្ត។ នៅ ល្ងាច នោះ បុរស ជា ប្ដី បាន ដឹកដៃ ឪពុក ចំណាស់ របស់ ខ្លួន ថ្នម ៗ និង នាំ គាត់ មក រួម តុ ជាមួយ គ្នា ដូច ដើម វិញ។ ចាប់ ពី ពេល នោះ លោក តា បាន មក រួម តុ ជាមួយ កូន ចៅ វិញ ហើយ ពួក កូន ៗ ក៏ លែង ខ្វល់ ខ្វាយ រឿង កំពប់ បាយ សម្ល ឬ ជ្រុះ សម ស្លាប ព្រា របស់ លោក តា ទៀត ដែរ៕ គំនិត អប់រំ៖ កូន ៗ ឆាប់ ចាប់ បាន អ្វី ដែល ឪពុក ម្ដាយ ធ្វើ បំផុត។ ឪពុក ម្ដាយ ឆ្លាតវៃ តែង ធ្វើ អ្វី ជា គំរូ ល្អ សម្រាប់ កូន ៗ។ ចំណែក កូន ៗ ត្រូវ គោរព ស្រឡាញ់ និង ថែ រក្សា ឪពុក ម្ដាយ វិញ ពេល លោក ចាស់ ទៅ ៕
គ្រួសារល្អ
Reviewed by Sipheng
on
1/18/2017
Rating:
No comments: